អំពីក្រុមហ៊ុនរបស់យើង

ប៊េវហ្វូត ត្រេឌីង (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម
កម្ពុជា ក្នុងនាមជាប្រភេទអាជីវកម្មលក់ដុំ និងរាយនូវផលិតផលប្រភេទ អាហារ ភេសជ្ជៈ និងថ្នាំជក់។

ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន BEVFOOD HOLDINGS PTE LTD, ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី។

បេសកកម្ម និងតម្លៃស្នូល

កត្ដាដែលជំរុញឲ្យពួកយើងឆ្ពោះទៅមុខ

បេសកកម្មរបស់យើង

បង្កើតផ្លូវដ៏ល្អបំផុតដើម្បីលក់ទៅដល់អតិថិជនគោលដៅ ជាមួយនឹងការរួមបញ្ចូលរវាងផ្នែកលក់ ទីផ្សារ និងភស្តុភារ ដែលបង្កើតបាននូវប្រសិទ្ធភាពចំណាយ និងទំនុកចិត្តក្នុងការចែកចាយ រួមទាំងយុទ្ធសាស្រ្តឆានែល និងម៉ាកយីហោរ។

តម្លៃស្នូលរបស់យើង

យើង​គិតគូរ​អតិថិជន​ជា​ចំណុច​កណ្តាល និងការ​ផ្តល់​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​អាច​ទុក​ចិត្ត​បាន​តាម​រយៈ​ទំនាក់ទំនងរវាងផ្នែក​លក់ ទីផ្សារ និង​ភស្តុភារ​ដែល​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ។ យើងផ្តល់តម្លៃដល់កិច្ចសហការ ការច្នៃប្រឌិត និងភាពជាដៃគូដែលអាចជឿទុកចិត្តបាន ដើម្បីពង្រឹងនិងលើកកម្ពស់កំណើនម៉ាកយីហោនៅទូទាំងប្រទេសកម្ពុជា។